Wednesday, April 26, 2017

ព្រះបាទ នរោត្តម សីហមុនី

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ មុន​ពេល​ឡើង​សោយរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះហស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ(UNESCO) និង​ជា​គ្រូ​បង្ហាត់​របាំបុរាណដ៏​ចំណាន​។
Image result for norodom sihamoni
ព័ត៌មាន​មួយ​ចំនួន​ពី​ព្រះអង្គ
  • ព្រះនាម​ពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី
  • ព្រះនាម​ដើម ៖ នរោត្ដម សីហមុនី
  • នាម​ក្នុង​រាជ្យ ៖ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី
  • ប្រសូត ៖ ១៤ ឧសភា ១៩៥៣
  • ព្រះ​បិតា ៖ នរោត្ដម សីហនុ
  • ព្រះ​មាតា ៖ នរោត្ដម មុនីនាថ សីហនុ
  • រាជា​ភិសេក ៖ ២៩ តុលា ២០០៤
  • រជ្ជកាលមុន ៖ ​នរោត្ដម សីហនុ (គ្រា​ទី​២)
សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។
អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ដោយ​លោកសេនាប្រមុខ​លន់ នល់(Lon Nol) ព្រះអង្គ​ស្តេច​គង់​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គទ្រង់​យាង​ចាក​ចេញ​ពី​ទីក្រុង​ប្រាគ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង។
ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់​បង្រៀន​របាំ​បាឡេ និង​បាន​ទទួល​ព្រះតួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះអង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជា​រឿយៗ​ជា​ទី​ដែល​ព្រះអង្គ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ព្រះជន្ម​ក្មេងវស្សា។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​តែ​មួយ​គត់​ដែល​មាន​ព្រះសមត្ថភាព​មាន​ព្រះសុវណ្ណី​ជា​ភាសា​ឆេក។
​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម, វិទ្យាល័យ​ដេកាត នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះរាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រាហ្ក (Prague) ប្រទេស​ឆេកូស្លូវ៉ាគី កាល​ពី​ឆ្នាំ​១៩៦២។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី​ និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ​ព្រះ​អង្គ​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។ នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បាឡេ ហើយ​បន្ទាប់​មក​ព្រះអង្គ​ធ្វើ​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះ​អង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។
មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​អង្គ​មាន​គោរម្យងារ​ជា "ស្ដេច​ក្រុម​ឃុន" ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​តំឡើង​ជា "​សម្ដេច​ព្រះ​បរមនាថ​" នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។




Wednesday, September 28, 2016

Sum and Average

 https://www.youtube.com/watch?v=a-0mt-zZ01M

តើអ្នកមានបញ្ហាសម្រាប់ការកពិន្ទុសរុបឬមធ្យមភាគសិស្សមែនទេ?ខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាមើលវីដេអូដែលរៀបចំដោយខ្ញុំបាទទុកគ្រាន់ជាជំនួួយស្មារតីក្នុងការអនុវត្តការរបូកសរុបពិន្ទុសិស្សប្រចាំខែដើម្បីធានាបានអំពីភាពត្រឹមត្រូវនិងងាយស្រួលផងដែរ ។

សូមចុចរូបខាងក្រោមដើម្បីមើលវីដេអូ

https://www.youtube.com/watch?v=a-0mt-zZ01M