ព័ត៌មានមួយចំនួនពីព្រះអង្គ
- ព្រះនាមពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
- ព្រះនាមដើម ៖ នរោត្ដម សីហមុនី
- នាមក្នុងរាជ្យ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
- ប្រសូត ៖ ១៤ ឧសភា ១៩៥៣
- ព្រះបិតា ៖ នរោត្ដម សីហនុ
- ព្រះមាតា ៖ នរោត្ដម មុនីនាថ សីហនុ
- រាជាភិសេក ៖ ២៩ តុលា ២០០៤
- រជ្ជកាលមុន ៖ នរោត្ដម សីហនុ (គ្រាទី២)
អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ដោយលោកសេនាប្រមុខលន់ នល់(Lon Nol) ព្រះអង្គស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្តនៅប្រទេសកូរ៉េខាងជើង។
ឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងបានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគជារឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលមានព្រះសមត្ថភាពមានព្រះសុវណ្ណីជាភាសាឆេក។
ឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគី កាលពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ។
មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា "ស្ដេចក្រុមឃុន" ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងជា "សម្ដេចព្រះបរមនាថ" នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។
No comments:
Post a Comment